មាតិកា
ចុះប្រមូលទិន្នន័យកសិករដាំបន្លែនិងចិញ្ចឹមមាន់ចំនួន៦២គ្រួសារនៅភូមិគិរីអភិវឌ្ឍន៍ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៧ មីនា ២០២០
259

ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០  កញ្ញា ហេង គឹមស្រៀងអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចុះប្រមូលទិន្នន័យកសិករដាំបន្លែនិងចិញ្ចឹមមាន់ចំនួន៦២គ្រួសារនៅភូមិគិរីអភិវឌ្ឍន៍ ឃំុឈនឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ដើម្បីដឹងចំនួនកសិករដែលបាននិងកំពង់អនុវត្តលើបច្ចេកទេសដាំបន្លែនិងចិញ្ចឹមមាន់និងចំនួនកសិករមិនបានដំណើរការ និងតាមដាមការកត់ត្រាចំណូលចំណាយនិងការរៀបចំផែនការ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង គាំទ្រដោយគម្រោងបែងចែកដីសម្បទាននិងសង្គមកិច្ច(LASEDII) ជាលទ្ធផលទទួលបានកញ្ញា អនុប្រធានមន្ទីរបានផ្ដល់យោលបល់បច្ចេកទេសទាក់ទងនិងការអនុវត្តបច្ចេកទេសនៃការដាំនិងចិញ្ចឹមមាន់ដូចជានារដូវក្ដៅឲ្យពួកគាត់រក្សារសុខភាព សុវត្ថភាពចំណីអាហារ និងរក្សាទឹកទុកប្រើប្រាស់។ បន្ទាប់ពីចុះស្រង់ទិន្នន័រួចមកសង្កេតឃើញថាកសិករមានចំនួន២៥គ្រួសារបានចំណូលបន្ថែមពីការលក់បន្លែនិងមាន់ ,កសិករចំនួន៣៦គ្រួសារដាំសម្រាប់ហូបនិងលក់បន្តិចបន្តួចនិងកសិករចំនួន០៤គ្រួសារបានផ្អាកដាំនិងចិញ្ចឹមបណ្ដោះអាសន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter