ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក ហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងព្រមទាំងនាយសង្កាត់បរិបូរណ៍ និងក្រុមការងារសហគមន៍ព្រៃឈើថ្នាក់កណ្ដាលបានប្រជុំពន្យល់ស្ដីអំពីគំរោងកសិរុក្ខកម្មជាមួយសហគមន៍ព្រៃឈើត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅបរិវេណវត្តត្រពាំងចាន់ ក្នុងគោលបំណង៖ -កំណត់ទំហំដីសំរាប់ដាំឈើ ១០ ហិចតា និង-ជ្រើសរើសសមាជិកសហគមន៍ចំនួន១០នាក់សំរាប់គំរោងដាំបន្លែក្នុងស៊ែរកញ្ចក់តាមបច្ចេកទេសប្រទេសអុីស្រាអែល និងបកស្រាយអំពីផលប្រយោជន៍ជាច្រើនបានមកពីគម្រោងនេះទាំងផលប្រយោជន៍បរិស្ថាននិងផលប្រយោជន៍សង្គម ដែលមានអ្នកចូលរួមទាំងអស់មានចំនួន៤៤នាក់ក្នុងនោះ ស្រី២១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម