ថ្ងៃចន្ទ ០៨រោច ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រជុំស្តីពីការត្រួតពិនិត្យទ្បេីងវិញនូវ រចនាសម្ព័ន្ធ តួនាទី ការទទួលខុសត្រូវរបស់ក្រុមអាជីវកម្មនៃសហគមន៍កសិកម្មក្បាលទឹកឈានទ្បេីង ដែលមានការសម្របសម្រួលដោយលោកស្រី ពៅ រចនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅភូមិ ក្រសាំងដុះទ្បេីង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការឧបត្ថម្ភពីអង្គការជីវិតថ្លៃថ្នូរ(LWD) ហើយមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងសមាជិកសហគមន៍សរុបចំនួន ១១នាក់ (ស្រី៦នាក់) ក្នុងគោលបំណង៖ -រំលឹកទ្បេីងវិញពីរចនាសម្ព័ន្ធ,តួនាទីនិងការទទួលខុសត្រូវរបស់គណ:កម្មាការ និង-បញ្ហាជួបប្រទះរបស់សហគមន៍ និងដំណោះស្រាយកន្លងមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម