មាតិកា
សកម្មភាពទទួលវត្ថុតាងបទល្មើសព្រៃឈើរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ មីនា ២០២០
244

ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានទទួលវត្ថុតាងបទល្មើសព្រៃឈើពីក្រុមចម្រុះបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលធ្វើការឃាត់ចាប់នៅចំណុចត្រួតពិនិត្យស្ថិតនៅភូមិស្មែត ឃុំស្វាយជ្រុំ  ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វត្ថុតាងរួមមាន៖ រថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-0975 និងឈើហ៊ុបជ្រុងក្រៅលំដាប់ថ្នាក់ (រាជថ្កុល) ៦កំណាត់ប្រមាណ០២ ម៉ែត្រត្រីគុណ ។

ចំនួនអ្នកចូលទស្សនា
Flag Counter