ថ្ងៃអង្គារ ០១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយមន្រ្តីឧទ្យានុរក្ស (បរិស្ថាន),សហគមន៍នេសាទកំពង់ព្រះគគីរ និងប្រជាការពារបានចុះត្រួតពិនិត្យកន្លែងឈូសឆាយ និងកាប់បំផ្លាញព្រៃលិចទឹកនៅចំណុចកោះល្ង និងបឹងច្រកស្នោ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានកម្លាំងចូលរួមសរុប ១៥នាក់ និងមធ្យោបាយ ម៉ូតូ០៧គ្រឿង។ តាមការស្រាវជ្រាវ ឃើញថាមានការលួចកាប់ និងឈូសឆាយដីព្រៃលិចចំនួន៣កន្លែង អស់ប្រមាណ ៣ហិកតា ហើយករណីនេះ យើងបានស្វែងរកមុខសញ្ញាជនល្មើសឃើញមួយចំនួនហើយ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម