ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយសហគមន៍នេសាទសំរោងសែន សហគមន៍នេសាទស្វាយរំពារសែនជ័យ អាជ្ញាធរឃុំសំរោងសែន ប៉ុស្តិ៍រដ្ឋបាលនគបាលសំរោងសែន ប្រើប្រាស់កម្លាំងសរុប១២នាក់ ក្រោមការដឹកនាំដោយលោក លី ឡា នាយខណ្ឌេរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងកាប់ផ្តួលរំលំដេីមឈេីព្រៃលិចទឹក ១ទីតាំង ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលដូចខាងក្រោម៖ -ចំណុចបឹងវែង កាប់ផ្តួលរំលំដេីមឈេីព្រៃលិចទឹកប្រមាណ ៥០ ដេីមធំៗ និងវាស់វែង GPS ខូចខាតផ្ទៃដីព្រៃ ១,៣៥ ហត ហើយករណីនេះ សមត្ថកិច្ចបានចាត់ការតាមនិតិវីធី ដោយចងក្រងសំណុំរឿងទៅតុលាការ និងកំពុងខិតខំស្រាវជ្រាវ សាវតាជនល្មេីស ដែលមានទីលំនៅជិតខាងតំបន់នោះ ដេីម្បីចោទប្រកាន់តាមនិតិវិធីច្បាប់បន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម