មាតិកា
សកម្មភាពឃាត់ចាប់រថយន្ត១គ្រឿងម៉ាកFUSOដឹកជញ្ជូនផលអនុផលព្រៃឈើជាប្រភេទអុសចំរុះគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០១ មេសា ២០២០
273

ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដឹកនាំដោយលោក ថោងវ៉ាន់ វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោក ស្រីសៅ ណារិន នាយរងសង្កាត់រដ្ឋ បាលព្រៃឈើក្រាំងស្គារ លោកសាន់ សារ៉ូ នាយសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ-កំពង់លែង រួមនឹងមន្ត្រីខណ្ឌ មន្ត្រីសង្កាត់បរិបូរណ៍រួមសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ ស្រុករលាប្អៀរ បានឃាត់ចាប់រថយន្ត១គ្រឿងម៉ាកFUSO ប្រភេទភ្លៅ៥ពាក់ស្លាកលេខព្រះស៊ីហនុ 3A -7467 ពណ៍ស្លាទុំឆ្នូតលឿងដឹកជញ្ជូនផលអនុផលព្រៃឈើជាប្រភេទអុសចំរុះគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដែលដឹកចេញពីចំណុចភូមិអូរល្ពៅ ឃុំក្ដុលសែនជ័យ  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រហូតមកឃាត់ចាប់បាននៅផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សារទុកនៅក្នុងបរិវេណមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ស្ដីពីព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter