មាតិកា
ការប្រគល់ថវិកាជូនដល់សហគមន៍កសិកម្មអញ្ជាញរូងសម័យថ្មីស្ថិតនៅភូមិអណ្តូងរវៀងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ មេសា ២០២០
351

ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អមដំណើរដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បាននាំថវិការង្វាន់ជ័យលាភីថ្នាក់លេខ៤ទូទាំងប្រទេសនៃការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមចំនួន ៦ ០០០ ០០០ រៀល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់ថវិកាជូនដល់សហគមន៍កសិកម្មអញ្ជាញរូងសម័យថ្មីស្ថិតនៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីទុកធ្វើជាដើមទុនបន្ថែមរបស់សហគមន៍ ដោយមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter