ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា នៃកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមការដឹកនាំប្រជុំដោយលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ហើយមានការចូលរួមដោយលោកស្រី កែវចរិយា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត មន្រ្តីអនុវត្តកម្មវិធី ភ្នាក់ងារផ្សព្វផ្សាយឃុំសរុបចំនួន ១១នាក់(ស្រី៤នាក់) ក្នុងគោលបំណង៖ -ដើម្បីស្វែងពីភាពរីកចម្រើនបញ្ហាប្រឈមនានាពាក់ព័ន្ធនិងបណ្ដុំអាជីវកម្មនៅតាមឃុំគោលដៅ -ជម្រុញសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយឃុំក្នុងសរសេររបាយការណ៍ និងរបៀបរបបរាយការណ៍ -ជម្រុញការផ្ដល់សេវាកម្មផ្សព្វផ្សាយដល់ប្រជាកសិករឲ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលានិងមានភាពច្បាស់លាស់ -ផ្សព្វផ្សាយលិខិតពាក់ព័ន្ធមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលទាក់ទងនិងការរីករាលដាលនៃជម្ងឺកូវីដ១៩ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម