ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ និងកងរាជអវុធហត្ថស្រុកសាមគ្គីមានជ័យ បានចុះឃាត់ជនបានបង្ករ ចំនួន៧នាក់មានទីលំនៅភូមិអូរការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលបានចូលដុតកញ្រ្ជាំងស្រូវក្នុងស្រែដើម្បីចាប់សត្វក្បែរចំការព្រៃដាំរបស់រដ្ឋស្ថិតនៅចំណុចចម្ការចិន ភូមិអូរការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការដុតជាហេតុអោយឆេះរាលដាលដល់ចម្ការព្រៃដាំរបស់រដ្ឋ នឹងដកហូតយកសត្វព្រៃមកដុតកំទេចចោល។កម្លាំងមន្ត្រីចុះល្បាតតាមដែនសម ត្ថកិច្ចជាប្រចាំតែមិនជួបប្រទះបទល្មើសកើតឡើងទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម