មាតិកា
ប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តតាមវីដេអូ ស្តី ពីការពិនិត្យលើការ អនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មថ្នាក់ខេត្ត (Policy of Agriculture Extension-PAEC) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៩ មេសា ២០២០
230

ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តតាមវីដេអូ ស្តី ពីការពិនិត្យលើការ អនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មថ្នាក់ខេត្ត (Policy of Agriculture Extension-PAEC) នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដោយមានការចូលរួមពីក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត តំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម តំណាងនាយកដ្ឋានផែនការនិងស្ថិតិ  ទីប្រឹក្សាកម្មវិធី ASPIRE/DEAFF  ទីប្រឹក្សាផ្នែកពិនិត្យឡើងវិញ នូវគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា់ សរុបចំនួន១៥នាក់ ស្រី៦នាក់ ក្នុងគោលបំណង៖ -តាមដាននិងពិនិត្យលើតារាងសំណួរ និងឆ្លើយតបពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្មសម្រាប់កិច្ចប្រជុំតាមវីដេអូខនហ្វឺរេន -ប្រមូលបទពិសោធន៍ បញ្ហាប្រឈម យុទ្ធសាស្រ្ត ការអនុវត្តគោលនយោបាយ -ធ្វើបច្ចុប្បន្នភាព និងកែសម្រួលផែនការគោលនយោបាយផ្សព្វផ្សាយ និងដោយពិនិត្យផ្ទៀងផ្ទាត់លទ្ឋផល កម្រងក្នុង កម្រងសំណួរ ដែលក្រុមការងារថ្នាក់ខេត្តប្រមូលបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter