ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកពារ គីមហេង នាយរងខណ្ឌ និងលោកឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច សង្កាត់រដ្ឋបាលព្រៃឈើសាមគ្គីមានជ័យ បានធ្វើការកោះអញ្ជើញជនសង្ស័យឈ្មោះ យ៉ាន ផៃ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិខ្សាច់ស ឃុំក្រាំងល្វារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចូលមកឆ្លើយបំភ្លឺ និងចាត់ការកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្ដីពីព្រៃឈើ លើករណីភ្លើងឆេះព្រៃចម្ការព្រៃដាំប្រភេទអាកាស្យានៅតំបន់ថ្កុកព្រីង (ចម្ការព្រៃដាំឆ្នាំ ២០០៩) ស្ថិតក្នុងភូមិក្ដុលអភិវឌ្ឍន៍ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង៥និង២៣នាទី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម