ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានសកម្មភាព៖ ដោយក្រុម១-សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌កម្លាំងចូលរួមសរុប ១២នាក់ មធ្យោបាយ ១០គ្រឿងបានចុះត្រួតពិនិត្យមើលទីតាំងការលួចកាប់រានដុត និងឈូសឆាយព្រៃលិចទឹកចំនួន ០២ចំណុច គឺចំណុចត្រពាំងស្តុកត្រាវ និងចំណុចក្រោយភូមិសេះស្លាប់ ស្ថិតក្នុងភូមិសេះស្លាប់ ឃំុឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងក្រុម២-សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ប្រើប្រាស់កំលាំងសរុប ៦នាក់ មធ្យោបាយម៉ូតូ៤គ្រឿង បានចុះប្រត្តិបត្តិការហេីយប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍ របាំងលូស្បៃមុង នៅចំណុច ព្រែកប្រណាម ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលដូចខាងក្រោម៖ -របាំងស្បៃមុង០៨កន្លែង ប្រវែង២៥០ម
លបលូស្បៃមុងចំនួន០៨មាត់ បង្គោលចំនួន១០០ដេីម និងលែងត្រីចម្រុះចំនួន ០៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម