ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយអាជ្ញាធរស្រុកបរិបូណ៌,បរិស្ថានប្រចាំឆ្នុកទ្រូ,នគរបាលប៉ុស្តិ៍ឆ្នុកទ្រូ ដែលមានសមាសភាពចូលរួមសរុប ១៥ នាក់ មធ្យោបាយធ្វើដំណើរឡាន ០៣គ្រឿង និងម៉ូតូ ០៥គ្រឿងបានចុះពិនិត្យមើលទីតាំងលួច ឈូសឆាយដីព្រៃលិចទឹក និងបោះស្លាកហាមឃាត់ការប្រើប្រាស់ដីព្រៃលិចទឹកចំនួន ០២ស្លាក ស្ថិតនៅចំណុចបឹងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម