ចេញផ្សាយ ១៧ មេសា ២០២០
246
ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចុះអមដំណេីរប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដឹកនាំដោយលោក ឃី វិសាល អគ្គលេខាធិការង បានចុះពិនិត្យតំបន់សក្តានុពលដាំបន្លែនៅភូមិត្រពាំងក្រពេី ឃុំទឹកហូត ស្រុករលាប្អៀរ ដេីម្បីសិក្សាពីស្ថានភាពជាក់ស្តែងក្នុងការជំរុញការដាំដុះបន្លែ ធ្វេីយ៉ាងណាជួយកសិករ អោយមានលទ្ធភាពដាំបន្លែបានពេញមួយរដូវ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ក្នុងខណ:ពេលដែលប្រទេសជាតិ ក៏ដូចជាសកលលោកទាំងមូលដែលកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីត១៩ ។ បន្ទាប់មកប្រតិភូនិងក្រុមការងារបានបន្តដំណេីរទៅពិនិត្យស្ថានភាពដាំដុះដំណាំបន្លែនៅភូមិ កំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ក្នុងន័យជួយគាំទ្របច្ចេកទេស និងប្រពន្ធ័ស្រោចស្រព សំដៅធ្វេីយ៉ាងណាអោយសហគមន៍កសិកម្ម និងកសិករផលិតបន្លែ អាចដាំនប្លែបានពេញមួយរដូវ ។ ក្រោយពីបានពិនិត្យស្ថានភាពនិងជួបជាមួយកសិករ និងអាជ្ញាធរមូលដ្ឋានរួចមក ប្រតិភូក្រសួងកសិកម្ម បានជម្រាបជូនកសិករថានឹងយកបញ្ហាខ្វះខាតទឹកនិងប្រពន្ធ័ស្រោចស្រព ទៅសិក្សាលម្អិត និងពិនិត្យលទ្ធភាព ក្នុងការឆ្លេីយតបជូនកសិករវិញនាពេលដ៏ឆាប់ខាងមុខនេះ។