ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានប្រគេនកូនឈើ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងគណៈកម្មការវត្តទស្សពិតស្ថិតនៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅស្នាក់ការរដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដើម្បីយកទៅដាំក្នុងបរិវេណវត្តសំរាប់ជាម្លប់ និងជួយអោយមានបរិស្ថានល្អ ក្នុងនោះមានកូនក្រញូចំនួន១០០ដើម កូនអំពិលបារាំង (ចាន់គីរី ) ចំនួន១០ដើម និងកូនញរ ចំនួន១០ដើមសរុបចំនួន១២០ដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម