មាតិកា
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌ និងបណ្តាការិយាល័យជំនាញរបស់ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ មេសា ២០២០
236

ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌ និងបណ្តាការិយាល័យជំនាញ ក្រោមអធិបតីភាពដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកនាយខ័ណ្ឌ ដ្ឋបាលជលផល, នាយខ័ណ្ឌរដ្ឋបាលព្រៃឈើនិងការិយាល័យជំនាញទាំង១០ចំណុះមន្ទីរចំនួន១៣នាក់ស្រី៥នាក់ ក្នុងគោលបំណង៖ -ដឹងអំពីវឌ្ឍនភាពដែលអនុវត្តបាន -បញ្ហាប្រឈមនិងដំណោះស្រាយ ហើយនាឱកាសនោះលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានរាយការអំពីរបាយការណ៍វឌ្ឍនភាពដែលអនុវត្តបានកន្លងមកជូនឯកឧត្តម ជាពិសេសស្របពេលដែលប្រទេសជាតិក៍ដូចសកលលោកកំពុងជួបវិបត្តិជំងឺឆ្លងរីករាលដាលជំងឺកូវីត១៩ មន្ទីរនិងការិយាល័យជំនាញ បានចុះជំរុញកសិករឲ្យមានការដាំដុះដំណាំដែលមានរយពេលខ្លី និងការចិញ្ចឹមសត្វដើម្បីឆ្លើយតបតម្រូវការទីផ្សារ, បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមកឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរដែលបានយកចិត្តទុកដាក់បពេញការងារកន្លងមក និងបានពិភាក្សារួម អពីបញ្ហាប្រឈមនិងដំណោះស្រាយយ៉ាងមានតម្លាភាព ចុងបញ្ចប់ឯកឧត្តមបានថ្លែងអំណរគុណ និងសំណូមពរឲ្យបងប្អូនថែរក្សាសុខភាពពង្រឹងកិច្ចសហការផ្ទៃក្នុងអង្គភាពពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ទាំងការចុះមូលដ្ឋានស្រលាញ់និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter