ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែមេសា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យបានសហការជាមួយផ្នែកពេទ្យសត្វស្រុករលាប្អៀរ និងម្ចាស់កសិដ្ឋានមាន់ពង បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់ និងបាញ់ថ្នាំសម្លាប់មេរោគក្នុងកសិដ្ឋាននៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងកសិដ្ឋាននោះមាន២ទ្រុងសរុបចំនួនមាន់ពង ៧ ០០០ក្បាល ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យការចិញ្ចឹមមាន់ពង និងជំរុញលើការចិញ្ចឹមសត្វ -បាញ់ថ្នាំសំលាប់មេរោគ និងធ្វើជីវសុវត្ថិភាព និង-ណែនាំម្ចាស់កសិដ្ឋានមកធ្វើច្បាប់ចិញ្ចឹមសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម