មាតិកា
ចុះពិនិត្យតាមដានការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំបន្លែ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៣ មេសា ២០២០
247

ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យតាមដានការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំបន្លែ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នប្រជាកសិករកំពុងមមាញឹកក្នុងការងារភ្ជួររាស់ និងហាលដីបន្ទាប់ពីមានភ្លៀងធ្លាក់ជាបណ្តើរៗមក ហើយនៅតាមភូមិឃុំមួយចំនួន ប្រជាកសិករបានកំពុងធ្វើការប្រមូលផលដំណាំ មានដូចជា ត្រសក់ទ្រើង បន្លែស្លឹក(ស្ពៃ សាលាដ៍...) សណ្ដែកកួរ .....ជាដើម ដែលក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបានជាមធ្យមប្រមាណពី ២តោន ទៅ ៣តោន ហើយចំពោះតំលៃផលិតផលវិញ សង្កេតឃើញថាមានតម្លែល្អ ធ្វើអោយកសិករប្រឹងប្រែងដាំដុះបន្ថែម ពិសេសនៅតាមតំបន់ជាប់អូរ ដែលជាប្រភពស្រោចស្រព។ ក្នុងពេលនោះដែរលោក ប្រធានមន្ទីរ និងសហការី បានចូលជួបថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មមរតកស្ករត្នោតខ្មែរ ដែលកំពុងផលិតស្ករត្នោត និងកន្លែងវេចខ្ចប់ស្ករត្នោតរបស់ក្រុមហ៊ុន នៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលសហគមន៍អាចផលិតស្ករត្នោត(ប្រភេទស្ករហ៊ុយ) បានជាមធ្យមចំនួន ៨តោនក្នុងមួយខែ ហើយបច្ចុប្បន្ននេះ គាត់បានផ្គត់ផ្គង់ទៅក្រុមហ៊ុន ក្នុងមួយគីឡូក្រាមបានតម្លៃ៦ ៥០០រៀល ។

ចំនួនអ្នកចូលទស្សនា
Flag Counter