ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការងារដាំដុះដំណាំស្រូវបង្កើនរដូវនៅឃុំកំពង់ត្រឡាច និងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានសហការជាមួយការិយល័យកសិកម្មស្រុក និងអាជ្ញាធរមូលដ្ឋាន បានពិនិត្យជាក់ស្តែងឃើញ ផ្ទៃដីប្រមាណជា ១៧២ហិកតា កសិករបានធ្វើការដាំដុះ ដែលក្នុងនោះឃុំអំពិលទឹកចំនួន ១៤៩ហិកតា និងឃុំកំពង់ត្រឡាច ចំនួន ២៣ហិកតា ។ ជាទូទៅកសិករដាំដុះពូជស្រូវ ៥០៤ ដែលមួយចំនួនទើបតែដាំដុះ លូតលាស់ និងមួយចំនួនទៀតកំពុងស្ថិតក្នុងដំណាក់កាលបង្កើនផល ហើយដោយឡែកប្រភពទឹកបានពីការបូមចេញពីទន្លេ និងជារួមមានការលូតលាស់ល្អ និងពុំមានការយាយីពីកត្តាចង្រៃអ្វីឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម