ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យបានសហការជាមួយផ្នែកពេទ្យសត្វស្រុកសាមគ្គីមានជ័យ និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ នៅភូមិក្រាំងសៀម និងភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានជ្រូកសរុបចំនួន៤ ០០០ក្បាល ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យការចិញ្ចឹម កែតម្រូវទ្រុងចិញ្ចឹម កន្លែងធ្វើជីវសុវត្ថិភាព និងជំរុញការចិញ្ចឹមសត្វ -បាញ់ថ្នាំសំលាប់មេរោគ និងធ្វើជីវសុវត្ថិភាព និង-ណែនាំម្ចាស់កសិដ្ឋានមកធ្វើច្បាប់ចិញ្ចឹមសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម