ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុករលាប្អៀរ បានសហការណ៍ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងអាជ្ញាធរឃុំ បានចុះពិនិត្យតាមដានការដាំដុះស្រូវបង្កេីនរដូវនៅឃុំជ្រៃបាក់ និងឃុំគោកបន្ទាយ ស្រុករលាប្អៀរ តាមការពិនិត្យជាក់ស្តែង ផ្ទៃដីប្រមាណជា ៧២ហិកតា កសិករបានធ្វើការដាំដុះ ដែលក្នុងនោះឃុំជ្រៃបាក់ចំនួន ៧ហិកតា និងឃុំគោកបន្ទាយ ចំនួន ៦៥ហិកតា ។ ជាទូទៅកសិករប្រើប្រាស់ពូជផ្កាក្រវ៉ាន់ជាពូជមានតម្រូវការទីផ្សារ ហើយផ្ទៃដីទាំង ៧២ហិកតានេះ ទើបតែស្ថិតនៅដំណាក់កាលដាំដុះ និងលូតលាស់ ហើយពួកគាត់បានបន្តចុះពិនិត្យមើល ការដាំដំណាំបន្លែលើទឹក(hydroponic) មានបន្លែស្ពៃក្រញាញ់ សាលាដ៍ និងខាត់ណាដើម របស់កសិករ ឆន ប៊ុណ្ណារឹទ្ធ ដែលរស់នៅភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយផងដែរ ហើយបានផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបានចំនួនប្រហែលពី៥០-៧០គីឡូក្រាមក្នុងមួយថ្ងៃ និងចំពោះតម្លៃកសិផលវិញ មានតម្លៃល្អ ក្នុងគោលបំណង៖ -តាមដានសភាពការណ៍ធម្មជាតិ និងការងារបង្កបង្កើនផលស្រូវបង្កើនរដូវ និង-ជម្រុញការដាំដុះដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗដើម្បីបំពេញតម្រូវការទីផ្សារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម