ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការដាំដុះដំណាំស្រូវបង្កេីនរដូវនៅតាមបណ្តាឃុំក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយសហការជាមួយការិយាល័យកសិកម្មស្រុក និងអជ្ញាធរមូលដ្ឋាន ទទួលបានលទ្ធផលដូចខាងក្រោមៈ គិតមកត្រឹមថ្ងៃនេះការដាំដុះស្រូវបង្កេីនរដូវទូទាំងស្រុក អនុវត្តន៍បានសរុបចំនួន ២ ១៨០ហិកតា ក្នុងនោះឃុំកោះថ្កូវ ៧៥០ហិកតា ឃុំព្រៃគ្រី ៦៨០ហិកតតា ឃុំជលសា ៣៦០ហិកតា ឃុំពាមឆ្កោក ២២០ហិកតា និងឃុំកំពង់អុស ១៧០ហត ជាទូទៅកសិករដាំដុះពូជ នាំចូលពីវៀតណាមគឺពូជ អ៉ីអែ៥១ និង៥៤ ដែលកំពុងស្ថិតក្នុងដំណាក់ពន្លក និងលូតលាស់ ។ ចំពោះប្រភពទឹកគឺពីបឹងនិងទន្លេរ ព្រមទាំទឹកភ្លៀងផ្សំផង អាចនឹងមិនចោទជាបញ្ហាទេ ចំពោះការបំផ្លាញពីកត្តាចង្រៃ គឺបច្ចុប្បន្នមានពពួកសត្វកណ្តុរ ស៊ីបំផ្លាញ តែកសិករបាន និងកំពុងប្រេីកៅស៊ូផ្លាស្ទិចជាមធ្យោបាយទប់ស្កាត់ការបំផ្លាញនេះ រីឯការលូតលាស់ស្ថិតក្នុងស្ថានភាពធម្មតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម