មាតិកា
ចុះត្រួតពិនិត្យដំណើរការអាជីវកម្ម និងផែនការរបស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅឃុំអញ្ចាញរូងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៥ មេសា ២០២០
297

ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អ្នកស្រី ពៅ រចនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះត្រួតពិនិត្យដំណើរការអាជីវកម្ម និងផែនការរបស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណង៖-ពិនិត្យសកម្មភាពមុខរបរសំខាន់ៗរបស់សហគមន៍មានដូចជា កំពុងលក់ស្រូវពូជរំដួលដែលផលិតបាន ចំនួន ៤២តោនក្នុងឆ្នាំ២០១៩ -រៀបចំជីកស្រះស្ដុកទឹកសម្រាប់ផលិតទឹកស្អាត ទំហំ ៥០មx៥០ម -សកម្មភាពការចិញ្ចឹម និងលក់មាន់ -សហគមន៍មានផែនការផលិតស្រូវពូជរំដួល និងដាំបន្លែ ដែលចាប់ផ្ដើមនៅខែឧសភា ហើយ-ចំពោះបញ្ហាបច្ចុប្បន្ន គឺមានការខ្វះខាតទឹកប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter