មាតិកា
ចុះត្រួតពិនិត្យ ណែនាំការធ្វើអនាម័យ ការតាំងលក់សាច់នៅក្នុងទីផ្សារ និងសត្តឃាតដ្ឋានក្នុងភូមិស្វាយគយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៥ មេសា ២០២០
249

ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំដោយលោក ហ៊ុន លី និងលោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យបានសហការណ៍ជាមួយផ្នែកពេទ្យសត្វស្រុកបរិបូណ៍ បានចុះត្រួតពិនិត្យ ណែនាំការធ្វើអនាម័យ ការតាំងលក់សាច់នៅក្នុងទីផ្សារ និងបានចុះត្រួតពិនិត្យអនាម័យ ធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៍ ព្រមទាំងកន្លែងចិញ្ចឹមគោបំប៉នយកសាច់ដែលមានចំនួន ៤៨ក្បាល(ញី៧ក្បាល កូន៦ក្បាល)ស្ថិតនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៍ ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យផ្សព្វផ្សាយសរាចរណែនាំលេខ ១៣៨៣ (ស្តីពីការតាំងលក់សាច់នៅលើទីផ្សារ)របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និង-ចុះជំរុញការចិញ្ចឹមសត្វ និងធ្វើជីវសុវត្ថិភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter