ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើបានដឹកនាំក្រុមការងារចំរុះរួមមាន៖ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ផ្នែករដ្ឋបាលព្រៃឈើរមាស សង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ អភិបាលស្រុកទឹកផុស លោកមេឃុំក្រាំងស្គារ លោកមេភូមិក្រាំងស្គារត្បូង កងរាជអាវុធហត្ថស្រុកទឹកផុស បានធ្វើការចុះត្រួតពិនិត្យលើផ្ទៃដីចំនួន១១៦៨ ហិកតាដែលលោកព្រំ ហ៊ួយតំណាង អោយក្រុមហ៊ុន Green farmអតីតក្រុមហ៊ុន ever groupដែលអះអាងថាមានប័ណ្ណកម្មសិទ្ធ ជាលទ្ធផលក្រុមការងារបានធ្វើការផ្ទៀងផ្ទាត់លើឯកសារប័ណ្ណកម្មសិទ្ធនិងចុះទីវាលជាក់ស្ដែងកំណត់ព្រំប្រទល់ដើម្បីពិនិត្យ និងដំណើការនិតិវិធីច្បាប់ស្ដីពីព្រៃឈើ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម