ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកអនុកម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង និងទីប្រឹក្សាគ្រប់គ្រងបនុកម្មវិធី ទីប្រឹក្សាសម្របសម្រួលទីផ្សារ ព្រមទាំងនាយិការអង្គការពន្លឺកុមារ បានចុះវាយតម្លៃសកម្មភាពចិញ្ចឹមមាន់ ដែលជាសកម្មភាពជួលអ្នកខាងក្រៅ(Contracting Out) ដែលអនុវត្តន៍ដោយអង្គការពន្លឺកុមារ(PK) នៅតាមតំបន់គោលដៅ តាមបណ្តាឃុំក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលកសិករ ដែលបាននិងកំពុងចិញ្ចឹមមាន់អនុត្តន៍បានល្អគ្រប់ទីកន្លែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម