ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យបានសហការជាមួយផ្នែកពេទ្យសត្វស្រុកទឹកផុស និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់បីសាសន៍ បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់ កែលំអទ្រុង និងបាញ់ថ្នាំសម្លាប់មេរោគក្នុងកសិដ្ឋាននៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងកសិដ្ឋានមាន់មាន៦រោងហើយមានមាន់សរុបចំនួន ២៨ ០០០ក្បាល ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យការចិញ្ចឹម កែតម្រូវទ្រុងចិញ្ចឹម កន្លែងធ្វើជីវសុវត្ថិភាព និងជំរុញលើការចិញ្ចឹមសត្វ -បាញ់ថ្នាំសំលាប់មេរោគ និងផ្តល់ថ្នាំសម្លាប់មេរោគជូនម្ចាស់កសិដ្ឋាន និង-ណែនាំម្ចាស់កសិដ្ឋានមកធ្វើច្បាប់ចិញ្ចឹមសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម