ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហការណ៍ជាមួយនឹងក្រុមការងារចម្រុះរួមមាន លោកមេឃុំ លោកមេភូមិ លោកប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ កងរាជអាវុធហត្ថខេត្ត និងអធិការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំនៅសាលាឃុំបន្ទាយព្រាល លើករណីឈ្មោះ ហែម សុផារី រស់នៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង តំណាងអោយប្រជាពលរដ្ឋចំនួន២២គ្រួសារលើផ្ទៃដីចំនួន ១១៣ហិកតា ៥០អា ប្ដឹងអ្នករំលោភឈូសឆាយដីពួកគាត់ស្ថិត នៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ សួរនាំ និងប្រមូលឯកសារពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ និងរកដំណោះស្រាយបន្ត ជាលទ្ធផលក្រោយពីចប់កិច្ចប្រជុំក្រុមការងារចម្រុះបានចុះពិនិត្យរផ្ទៀងផ្ទាត់ទីវាលជាក់ស្ដែងដើម្បីកំណត់ទីតាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម