ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ធួក គឹមឈៀង អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារ បានចុះជំរុញចាក់វាក់សាំងមាន់ និងបាញ់ថ្នាំសំលាប់មេរោគនៅភូមិ សុខសែនជ័យ ឃុំពាម ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង របស់គម្រោងបែងចែកដីសម្បទានសង្គមកិច្ច ( LASEDII ) ក្នុងគោលបំណង៖ -ត្រួតពិនិត្យការចិញ្ចឹមមាន់ ការការពារ និងអនាម័យដើម្បីកាត់បន្ថយអត្រាឈឺងាប់របស់សត្វ -បាញ់ថ្នាំសំលាប់មេរោគ ចែកថ្នាំសំលាប់មេរោគ -និងថ្នាំទំលាក់សត្វល្អិតមាន់ដល់កសិករហើយបានធ្វើការណែនាំដល់ពួកគាត់ដូចជាធ្វើអនាម័យជាប្រចាំផ្តល់ចំណី ទឹក អោយបានគ្រប់គ្រាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម