ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង០៣នាក់ និងមធ្យោបាយរថយន្ត ០១គ្រឿង បានចុះផ្សព្វផ្សាយ សេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលស្ដីពី ហិរញ្ញបទាន ប្រាក់កម្ចីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់វារីវប្បករ នៅស្រុកបរិបូណ៍ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ជម្រុញការចិញ្ចឹមត្រីតាមស្រះ នៅភូមិកំពង់អួរ ឃុំខុនរ៉ងនិងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានចុះតានដានការចិញ្ចឹមបង្កងតាមស្រះ នៅភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង-ដើម្បីបង្កើនបរិមាណផលត្រីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម