ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ក្រុមការងារថ្នាក់ខេត្តដឹកនាំដោយ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងនោះមានលោក ហោដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកសឿន វណ្ណា នាយរងផ្នែក មន្រ្ដីការិយាល័យសុរិយោដីស្រុករលាប្អៀរ មន្ទីរទំនាក់ទំនងសភា ព្រឹទ្ធសភា និង អជ្ញាធរដែនដី ស្រុក. ឃុំ .ភូមិ បានចុះពិនិត្យសំណើរបែងចែកដីព្រៃសហគន៍ព្រៃឈើឬស្សីដួចរបស់ប្រជាពលរដ្ឋចំនួន ៧២គ្រួសារស្ថិតក្នុងភូមិឬស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពួកគាត់បានស្នើរសុំដីព្រៃសហ គមន៍ព្រៃឈើឬស្សីដួច ៦២ហិកតាដើម្បីយកមកបែងចែកប្រជាពលរដ្ឋ ពួកគាត់ដោយលើកហេតុផលថាមានកំណើនប្រជាពលរដ្ឋ និងខ្វះ ខាតដីសំរាប់ធ្វើកសិកម្ម ក្នុងនោះមានក៏មានការចូលរួមពីប្រជាសហគមន៍ឬស្សីដួចផងដែរ អ្នកចូល រួមសរុបចំនួន៣២នាក់ ស្រី១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម