ថ្ងៃព្រហស្បតិ៍ ៩កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានសកម្មភាព៖ ដោយក្រុម១ ដែលដឹកនាំដោយលោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង បានចូលរួមប្រជំុពិភាក្សាដោះស្រាយការងារប្រឈម និងលេីកទិសដៅការងារបន្ត នៅសាលាឃំុផ្លូវទូក ពីបញ្ហាគ្រឿងចក្រ ចូលមកភូមិសាស្ត្រតំបន់លឹចទឹកក្នុងឃំុផ្លូវទូក ដោយមានការចូលរួមពី លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង និងអ្នកពាក់ព័ន្ធចូលរួម ២៦ នាក់ ស្រី ០១នាក់។ និងក្រុម២ ដែលប្រើប្រាស់កម្លាំងសរុប ១០ នាក់, មធ្យោបាយម៉ូតូ០៦គ្រឿង សហការជាមួយឧទ្យានុរក្សបឹងទន្លេសាប(បរិស្ថាន) កងរាជអាវុធហត្ថ B04 ប្រចាំឆ្នុកទ្រូ,ប៉ូលិសប៉ុស្តិ៍ឆ្នុកទ្រូ បាននាំយកត្រាក់ទ័រមកឈូសពង្រាបភ្លឺស្រែដែលជនល្មើសលួចឈូសដីព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិនៅចំណុចបឹងត្រពាំងថ្លុកត្រាវ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (បានប្រវែង ៨០០ម៉ែត្រ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម