មាតិកា
ប្រជុំពិភាក្សាជមួយក្រុមហ៊ុន AGRIB អំពីកិច្ចសហការរបស់ក្រុមហ៊ុនជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក្នុងការផលិតស្រូវប្រភេទផ្ការំដួល ចំនួន ៥ ០០០ ហិកតា ជាមួយសហគមន៍កសិកម្មសម្រាប់ឆ្នាំ២០២០ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ ឧសភា ២០២០
215

ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានជួបប្រជុំពិភាក្សាជមួយក្រុមហ៊ុនAGRIB ដែលមានការិយាល័យនៅរាជធានីភ្នំពេញ អំពីកិច្ចសហការរបស់ក្រុមហ៊ុនជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក្នុងការផលិតស្រូវប្រភេទផ្ការំដួល ចំនួន ៥ ០០០ហិកតា ជាមួយសហគមន៍កសិកម្ម សម្រាប់ឆ្នាំ២០២០។ ក្នុងកិច្ចពិភាក្សានេះ ក្រុមហ៊ុនបានអោយដឹងថា នឹងចុះកិច្ចព្រមព្រាងជាមួយមន្ទីរកសិកម្ម នាពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់ពីមន្ទីរបញ្ជាក់ពីលទ្ធភាព ផ្ទៃដីដាំដុះ និងតម្រូវការចាំបាច់នៃធាតុចូលកសិកម្ម  សម្រាប់សហគមន៍កសិកម្ម ក៏ដូចជាសម្រាប់មន្រ្តីសហការជាមួយក្រុមហ៊ុន។ សម្រាប់ការផលិតស្រូវនេះក្រុមហ៊ុន មានដៃគូសម្រាប់ផ្តល់ឥទានដល់សហគមន៍កសិកម្ម ក្នុងចំនួន ២ ៥០០ដុល្លារ/គ្រួសារដែលមានអត្រាការប្រាក់ទាប។ ចំពោះព័ត៌មានលម្អិត នឹងផ្តល់ជូនបន្ថែជាបន្តបន្ទាប់ ក្រោយពីចុះកិច្ចព្រមព្រាង។ នេះជាដៃគូដ៏ល្អ សម្រាប់មន្ទីរកសិកម្មយេីង ហេីយនៅមានគម្រោងមួយចំនួនទៀត ដែលនឹងត្រូវសហការជាបន្តបន្ទាប់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter