ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យ បានសហការជាមួយផ្នែកពេទ្យសត្វស្រុកទឹកផុស និងម្ចាស់កសិដ្ឋានចិញ្ចឹមចៀម បានចុះត្រួតពិនិត្យការចិញ្ចឹមជៀម ក្នុងកសិដ្ឋាននៅ ភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយក្នុងកសិដ្ឋានមានចៀមចំនួន១០០ក្បាល ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យការគ្រប់គ្រងចិញ្ចឹម និងជំរុញលើការចិញ្ចឹមសត្វចៀមបន្ថែម -ផ្តល់ថ្នាំសំលាប់មេរោគ ជូនម្ចាស់កសិដ្ឋាន និងជំរុញការដាំស្មៅចំណីសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម