ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ពស ២៥៦៣ ត្រូវថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ លោក យ៉ែម អឿំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបរិបូណ៏ បានចុះតាមដានការងារបង្កបង្កើនផលស្រូវរដូវវស្សា និងការងារដាំដុះដំណាំរួមផ្សំក្នុងឃុំទូទាំងស្រុក តាមការពិនិត្យជាក់ស្តែងយើញថាពុំទាន់មានសកម្មភាពមមាញឹកក្នុងការងារដាំដុះនៅទ្បើយដោយសារកត្តារាំងស្ងួតអូសបន្លាយ ប៉ុន្តែនៅក្នុងភូមិ ថ្លុកជ្រៅ ឃុំអញ្ចាញរូង បានចាប់ផ្តើមដំណើរការដាំដុះស្រូវស្រាលដើមរដូវ ប្រភេទស្រូវសែនក្រអូប បានចំនួន ១៩ហិកតា ស្មើនិង ២៩គ្រួសារ ផ្ទៃដីជាប់ប្រទ្បាយទំនប់អាចាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម