ថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យ ដោយមានការសហការជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់របស់លោកខេង ប៊ុនសេង នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ០៤រោងហើយនិងមានជ្រូកសរុបចំនួន ២ ០០០ក្បាល ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យបច្ចេកទេសដើម្បីកែតម្រូវទ្រុងចិញ្ចម កន្លែងធ្វើជីវសុត្ថិភាព -ដើម្បីលើកទឹកចិត្ត ក្នុងការសហការណ៏ និងរាយការណ៏ ព្រមទាំងណែនាំម្ចាស់កសិដ្ឋានមកធ្វើច្បាប់ចិញ្ចឹមសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម