មាតិកា
ប្រជុំអ្នកពាក់ព័ន្ធបណ្ដុំអាជីវកម្មចិញ្ចឹមមាន់នៅភូមិត្រពាំងពោធិ៍ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
306

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ការិល័យកសិកម្មស្រុករលាប្អៀរ បានប្រជុំអ្នកពាក់ព័ន្ធបណ្ដុំអាជីវកម្មចិញ្ចឹមមាន់(បណ្ដុំអ្នកផលិត អ្នកលក់សម្ភារ:កសិកម្ម ឈ្មួញអ្នកប្រមូលទិញនិងគ្រឹះស្ថានមីក្រូហិរញវត្ថុ)នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីលោកទីប្រឹក្សាផ្នែកទីផ្សារកម្មវិធី មន្ត្រីតាមដាន និងវាយតម្លៃកម្មវិធីថ្នាក់ខេត្ត មន្ត្រីអនុវត្តអនុកម្មវិធីថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋានភូមិឃុំ និងប្រធានបណ្ដុំ សមាជិកបណ្ដុំអាជិវកម្មសរុបចំនួន២៤នាក់ ស្រី១១នាក់ ក្នុងគោលបំណង៖ -បង្កើតផែនការអាជីវកម្មនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ជាលទ្ធផលទទួលបាន៖ បន្ទាប់ពីបានចចារតម្លៃរវាងអ្នកផ្កត់ផ្កង់ធាតុចូលមានការឯកភាពគ្នា ចំណី១បាវចុះ៨%ថ្នាំ និងសម្ភារ:ចុះ៥%នៃតម្លៃទីផ្សារ ហើយចំពោះការចចារតម្លៃពូជមាន់អាយុ២១ថ្ងៃអវត្តមានត្រូវបានលើកទៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter