មាតិកា
ចុះប្រត្តិបត្តិការឃាត់ចាប់ត្រាក់ទ័រ១គ្រឿងដែលបានឈូសឆាយដីព្រៃលិចទឹកនៅចំណុចអានាលភេថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ ឧសភា ២០២០
314

ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសសហការណ៍ជាមួយសហគម៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ប្រើប្រាស់កំលាំងសរុប ០៥នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានចុះប្រត្តិបត្តិការឃាត់ចាប់ត្រាក់ទ័រ១គ្រឿងដែលបានឈូសឆាយដីព្រៃលិចទឹកនៅចំណុចអានាលភេ ត្រង់និយាមការ (x-482392 y -1339696) ក្នុងភូមិសាស្ត្រ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្នុងនោះផ្ទៃដីរងការខូចខាតមានប្រមាណ ០.៦ហិកតា ប្រព្រឹត្តឡេីងដោយជនល្មេីសឈ្មោះ ឈិន សៀង ភូមិ កំពង់បាស្រូវ ឃុំ ជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីពិនិត្យជាក់ស្ដែងសមត្តកិច្ចយេីងបានឯកភាពគ្នាដកហូតវត្ថុតាងត្រាក់ទ័រម៉ាក KUBOTA M 6040 SU មកថែរក្សាទុក្ខនៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលជលគិរីនិងឃាត់ឈ្មោះ ឈិន សៀង ហេីយបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter