ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានប្រជុំពិភាក្សាជាមួយក្រុមហ៊ុនAGRIBEE អំពីការផលិតស្រូវផ្ការំដួល ចំនួន៥០០០ហិកតា នៅខេត្តកំពង់ឆ្នាំងសម្រាប់រដូវវស្សាឆ្នាំ២០២០។ ក្នុងកិច្ចពិភាក្សានេះមានអ្នកចូលរួមសរុប៨នាក់ ស្រី ០នាក់ ក្នុងគោលបំណងពិនិត្យសហគមន៍កសិកម្មដែលមានសក្តានុពលក្នុងកិច្ចសហការផលិតស្រូវផ្ការំដួល ទៅតាមលទ្ធភាពជាក់ស្តែង សម្រាប់ឆ្នាំដំបូង ក្នុងលក្ខណ:ផលិតតាមកិច្ចសន្យា។ កិច្ចពិភាក្សាបានឯកភាពទៅលេីចំណុចមួយចំនួនរវាងមន្ទីរជាមួយក្រុមហ៊ុន ដោយបានកំណត់ថានឹងអញ្ជេីញតំណាងសហគមន៍កសិកម្ម ដែលមានផ្ទៃដីផលិតកម្ម មកពិភាក្សាគ្នាម្តងទៀតនៅសប្តាហ៍ក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម