មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា របស់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៤ ឧសភា ២០២០
240

ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា របស់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមការដឹកនាំដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្នាក់ដឹកនាំបណ្តាញសហគមន៍កសិកម្ម គណៈកម្មការផ្សារសហគមន៍កសិកម្ម បុគ្គលិកសមាគមសហករណ៍(CAC) និងបុគ្គលិកផ្សារសរុបចំនួន១៨នាក់ ក្នុងគោលបំណង៖ ១.ពិនិត្យរបាយការណ៍វឌ្ឍនៈភាពរបស់ផ្សារ ២.ប្រកាសផ្សព្វផ្សាយគណៈកម្មការផ្សារថ្មី ហើយរំសាយគណៈកម្មការចាស់ ៣.ពិភាក្សារិះរកដំណោះស្រាយដោះស្រាយបញ្ហាក្នុងផ្សារ ៤.លើកទិសដៅសម្រាប់ខែបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter