ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានសាខាស.ប.កកំពង់ឆ្នាំង ហើយជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បាននំាថវិកាសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ចំនួន១៨លានរៀលទៅជូនគ្រួសារសពចំនួន៣សព ដែលមានដូចតទៅ៖ -ថវិកាចំនូន៦លានរៀលជូនគ្រួសារសពលោកស្រី គី ហួ មន្រី្តខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅឃំុស្វាយជ្រំុ ស្រុករលាប្អៀ -ថវិកាចំនួន៦លានរៀលជូនគ្រួសារសពលោក កៅ អួន មន្រ្តីចូលនិវត្តន៍ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅសង្កាត់ផ្សារឆ្នំាង ក្រុងកំពង់ឆ្នំាង និង-ថវិកាចំនួន៦លានរៀលជូនគ្រួសារសពលោក សុខ ឈឿង មន្រី្តចូលនិវត្តន៍អតីតការិយាល័យកសិកម្មក្រុងកំពង់ឆ្នាំង នៅសង្កាត់ផ្សារឆ្នំាង ក្រុងកំពង់ឆ្នំាង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម