ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ធួក គឹមឈៀង អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារ បានចុះប្រជុំរៀបចំចងក្រងក្រុមបណ្តុំអាជីវកម្មតាមកិច្ចសន្យាមាន់នៅភូមិគីរីអភិវឌ្ឍន៏ ឃុំឈានឡើង ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមសរុបចំនួន ៣០នាក់ ស្រី២៣នាក់ របស់គម្រោងបែងចែកដីសម្បទានសង្គមកិច្ច (Lased II) ក្នុងគោលបំណង៖ -បង្កើនប្រសិទ្ធភាពនៃការចូលរួមផលិតរបស់ក្រុមបណ្តុំអាជីវកម្ម -បង្កើនផែនការអាជីវកម្មនិងយុទ្ធសាស្រ្តអភិវឌ្ឍន៏ទីផ្សារ និង-វាយតម្លៃសមាសភាពអ្នកផ្គត់ផ្គង់ធាតុចូល អ្នកប្រមូលទិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម