ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ខេត្ត បានដឹកនាំសហការី ចុះវាយតម្លៃជ្រើសរើសកសិករ ដើម្បីសាងសង់រោងផ្ទះសំណាញ់ដាំបន្លែ និងកសិករចិញ្ចឹមមាន់ និងពិនិត្យការធ្វើស្រូវដើមរដូវនៅស្រុកបរិបូរណ៍ ក្នុងគោលបំណងលើកកំពស់ជីវភាពកសិករក្នុងរដូវកាលជម្ងឺ Covid-19។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម