ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងគណៈកម្មការសហគមន៍ព្រៃឈើមូលដ្ឋាន បានចូលរួមសិក្ខាសាលាស្ដីអំពីការដកហូតព្រៃឈើនៅក្នុងសហគមន៍ព្រៃឈើខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ចែករំលែកបទពិសោធន៍ដល់សហគមន៍ផ្សេងៗអោយយល់ដឹងអំពីការដកហូតព្រៃឈើអោយស្របច្បាប់ និងលើកលែងពន្ធ ដោយមានការសម្របសម្រួលពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម