ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុករលាប្អៀរ បានធ្វើវេទិកាភាគីពាក់ពន្ធ័ អ្នកផលិត អ្នកប្រមូលទិញ អ្នកលក់សម្ភារៈកសិកម្ម និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ របស់ក្រុមបណ្តុំអាជីវកម្មដំណាំបន្លែព្រៃមូលមានជ័យ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ស្ថិតក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីលោកទីប្រឹក្សាទីផ្សារ និងមន្រ្តីវាយតម្លៃកម្មវិធីថ្នាក់ខេត្ត ហើយមានការចូលរួមពីមន្រ្តីអនុវត្តកម្មវិធីថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន និងសមាជិកបណ្តុំសរុបចំនួន ២៦នាក់ ស្រី ២៣នាក់ ក្នុងគោលបំណង៖ ដើម្បីបង្កើតផែនការអាជីវកម្មដំណាំបន្លែ និងយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ទីផ្សារ ជាលទ្ធផលទទួលបាន អ្នកលក់សម្ភារៈកសិកម្ម លក់សម្ភារៈជូនសមាជិកបណ្តុំបញ្ចុះតម្លៃ ១០% ទៅលើគ្រាប់ពូជ ថ្នាំសម្លាប់សត្វល្ងិត ជីទឹក...។ ដោយឡែកចំពោះជីគីមី គឺបញ្ចុះតម្លៃ ៥ % រីឯការ ចចារជាមួយ អ្នកប្រមូលទិញ អវត្តមាន ចាំជួបពិភាក្សាគ្នាពេលក្រោយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម