ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយអាជ្ញាធរស្រុកបរិបូរណ៍ ឃំុឆ្នុកទ្រូ,មន្ត្រីបរិស្ថាន,ភូមិបាលស្រុក,នគរបាលប៉ុស្តិ៍ឆ្នុកទ្រូ កំលាំងសរុប០៧នាក់ បានចុះបោះស្លាកហាមឃាត់ការប្រើប្រាស់ និងការកាប់រានបំផ្លាញព្រៃលិចទឹក នៅចំណុចថ្លុកត្រាវ ភូមិសេះស្លាប់ ឃំុឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានចំនួន ០២ស្លាក ក្នុងនោះដែរ ក្រុមការងារ បានរៀបចំកម្លាំងការពារទីតាំងដែលជនល្មើសលួចឈូសឆាយនេះជាប់ជាប្រចាំ ដែលមានសមាសភាពចូលរួមមានៈ អាជ្ញាធរដែនដី មន្ត្រីជលផល និងមន្ត្រីបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម