ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួម វេទិកាពហ៊ុអ្នកពាក់ព័ន្ធ នៃបណ្តុំអាជីវកម្មចិញ្ចឹមមាន់យកសាច់ នៅភូមិត្រពាំងស្រងែ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសម្របសម្រួលដោយមន្រ្តីជំនាញរបស់អង្គការពន្លឺកុមារ ដែលជាសកម្មភាពជួលអ្នកខាងក្រៅ មួយក្នុងចំណោមឧបករណ៍ទាំង៥នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសមាជិកបណ្តុំ សរុបចំនួន៣៨នាក់ ស្រី៨នាក់។ លទ្ធផលលនៃកិច្ចប្រជុំពិភាក្សានេះគឺៈ១-សមាជិកបណ្តុំបានឯកភាពទៅលេីតម្លៃចរចារបស់អ្នកលក់ធាតុចូលសម្រាប់ផលិតកម្មមាន់យកសាច់ ២-សមាជិកបានព្រមព្រាងធ្វេីកិច្ចសន្យាលក់មាន់អោយឈ្មួញចនួន៨០គ.ក្រ/ថ្ងៃ ក្នុងតម្លៃ ១៨ ០០០រៀល/គ.ក្រ ដោយឈ្មួញមកទិញដល់ផ្ទះ និង ម្លៃ ២០ ០០០រៀល/គ.ក្រ ពេលយកទៅដល់ផ្សារសាលាលេខ៥ កិច្ចសន្យានេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ខែកញ្ញា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម