ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក ធួក គឹមឈៀង អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារ បានចុះបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់និងអ្នកពាក់ព័ន្ធ ( បណ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូល ឈ្មួញអ្នកប្រមូលទិញ) នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួម ៤០នាក់ ស្រី១២នាក់ របស់គម្រោងបែងចែកដីសម្បានទានសង្កមកិច្ច(LASED II) ក្នុងគោលបំណង៖ ដាក់ឈ្មោះបណ្តុំនិងជ្រើសរើសប្រធានបណ្តុំនិងអនុប្រធាន និងបង្កើតផែនការអាជីវកម្មនិងយុទ្ធសាស្រ្តអភិវឌ្ឍន៏ផ្នែកទីផ្សារ ជាលទ្ធផលសម្រេចបាន មានកសិករចូលរួម២០នាក់ស្រី៦នាក់បានស្ម័ក្រចូលក្នុងកាតបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមមាន់, បានបោះត្នោតជ្រើសរើសប្រធានបណ្តុំនិងប្រធានក្រុមដោយមានការស្ម័ក្រចិត្ត និងឯកភាពគ្នាបង់សមាជិកភាគនូវទឹកប្រាក់ចូលជាសមាជិកម្នាក់ៗ២០០០រៀលនិងសមាជិកភាគមួយវដ្តផលិតកម្មម្នាក់៥០០០រៀល និងពិភាក្សាចចារតម្លៃរវាងអ្នកលក់សម្ភារៈចិញ្ចឹមមាន់ អ្នកលក់ពូជមាន់២១ថ្ងៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម