ថ្ងៃសុក្រ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុករលាប្អៀរ បានធ្វើវេទិកាភាគីពាក់ព័ន្ធពាក់ អ្នកផលិត អ្នកប្រមូលទិញ អ្នកលក់សម្ភារៈកសិកម្ម និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្រុមបណ្តុំអាជីវកម្មផលិតមានស្រែអណ្ដូងស្នាយ ស្ថិតក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្មវិធីនេះមានការចូលរួមសម្របសម្រួលពីមន្រ្តីទីផ្សារថ្នាក់ខេត្ត និង មន្រ្តីអនុវត្តកម្មវិធីថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ប្រធានបណ្តុំ សមាជិកបណ្តុំចូលរួមសរុប ៤៤ នាក់ ស្រី ២១ នាក់ ។ សកម្មភាពនេះមានគោលបំណង ដើម្បីបង្កើតផែនការអាជីវកម្មផលិតមាន់ស្រែ និងយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍនទីផ្សារ ។ជាលទ្ធផលទទួលបាន អ្នកលក់សម្ភារៈកសិកម្មនិងអ្នកផ្គត់ផ្គងកូនមាន់ត្រូវបានចុះកិច្ចសន្យា ហើយអ្នកប្រមូលទិញមាន់អវត្តមាន ចាំចរចារនៅពេលក្រោយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម